សូមស្វាគមន៏លោកអ្នកមកកាន់​​ ANGLE HOTEL AND RESORT.....

ការផ្ដល់ជូនពិសេស

ព្រះរាជាណាចក្រកម្ពុជា

ភូមិវិទ្យា

        ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១០៣៥ គីឡូម៉ែត្រការ៉េ ក្នុងចំណោមប្រទេសទាំង១០​។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាងនិង លើពិភពលោក។ កម្ពុជាមានក្រឡាផ្ទៃ ១៨១០៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) (៦៩៨៩៨ ម៉ាយ ការ៉េ) និងសណ្ដូកទាំងមូលចូលក្នុងតំបន់និវត្តន៍ រវាងរយៈទទឹងជ១០°និង១៥° និងរយៈបណ្ដោយក១០២°និង១០៨°។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិច គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សម្បូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲ្យប្រទេសយើង មានលក្ខណៈល្អក្នុងការអភិវឌ្ឍលើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ។ ប្រទេសនេះមានព្រំដែនទល់នឹងថៃនៅភាគខាងជើងនិងខាងលិច ៨០០ គ.ម និងលាវនៅភាគខាងកើតឆៀងខាងជើង ៥៤១ គ.ម និង វៀតណាមនៅភាគខាងកើត និងខាងកើតឆៀងខាងត្បូង ១២២៨ គ.ម។ វាមានខ្សែច្រាំងសមុទ្រ ៤៤៣ សហាតិមាត្រ (គីឡូម៉ែត្រ) (២៧៥ ម៉ាយ) តាមបណ្ដោយឈូងសមុទ្រថៃ។

ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១០៣៥ គ.ម២ មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពី ជើងទៅត្បូង ​៤៤០ គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲ្យមានការលំបាក ដល់ការអភិវឌ្ឍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។ ទេសភាពកម្ពុជាត្រូវបានកំណត់លក្ខណៈដោយវាលទំនាបកណ្ដាលដែលព័ទ្ធជុំវិញដោយដីខ្ពស់ និងភ្នំទាបៗនិងរួមមានបឹងទន្លេសាប និងការលាតសន្ធឹងនៃដីសណ្ដទន្លេមេគង្គខ្ពស់ៗ។ ការលាតសន្ធឹងទៅខាងក្រៅចាប់ពីតំបន់កណ្ដាលនេះគឺជាវាលទំនាបចន្លោះៗ ដែលមានព្រៃឈើស្ដើង និងកើនកម្ពស់ឡើងចាប់ពីប្រហែល ២០០ មាត្រ លើកម្រិតទឹកសមុទ្រ។ ទៅខាងជើងវាលទំនាបកម្ពុជាទល់នឹងចំណោតថ្មភក់ ដែលបង្កើតនូវចំណោតថ្មទល់មុខគ្នាទៅភាគខាងត្បូងដែលសន្ធឹងច្រើនជាង ៣២០ សហាតិមាត្រ ( គីឡូម៉ែត្រ) ចាប់ពីខាងលិចទៅខាងកើត និងងើបឡើងទល់ទៅលើវាលទំនាបដល់កម្ពស់ពី ១៨០ ទៅ ៥៥០ មាត្រ (ម៉ែត្រ)។ ចំណោតនេះកំណត់នូវព្រំដែនខាងត្បូងនៃជួរភ្នំដងរែក។ លំហូរទៅខាងត្បូងឆ្លងកាត់តំបន់ខាងកើតប្រទេសនេះគឺទន្លេមេគង្គ ដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញឱ្យ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជាដែលប្រជាជនកម្ពុជាពឹងផ្អែកសម្រាប់ទទួលទាននឹងប្រកបរបរ​អាជីវកម្មដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ ភាគខាងកើតនៃមេគង្គ វាលទំនាបចន្លោះៗផុសឡើងបន្តិចម្ដងៗជាមួយដែនដីខ្ពស់ភាគខាងកើត ជាតំបន់ដែលសម្បូរដោយព្រៃភ្នំនិងខ្ពង់រាបខ្ពស់ៗដែលលាតចូលទៅក្នុងប្រទេសលាវ និងវៀតណាម។ ៧៥% នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង ១០០ ម លើនីវ៉ូទឹកសមុទ្រ​ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០- ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឦសានប្រទេសថៃ។

នៅភាគខាងលិចឆៀងខាងត្បូង បណ្ដុំដែនដីលើពីរផ្សេងគ្នានៃកម្ពុជា គឺជួរភ្នំក្រវាញ និងជួរភ្នំដំរី បង្កើតតំបន់ដែនដីខ្ពស់មួយផ្សេងទៀតដែលគ្របដណ្ដប់ភាគច្រើននៃតំបន់ដែនដីរវាងបឹងទន្លេសាប និងឈូងសមុទ្រថៃ។ ក្នុងតំបន់ដាច់ស្រយាលនិងគ្មានមនុស្សនៅដ៏ធំនេះ ភ្នំឱរ៉ាល់ គឺជាកំពូលភ្នំខ្ពស់បំផុតរបស់កម្ពុជា ងើបឡើងដល់កម្ពស់ ១៨១៣ មាត្រ រឺ ម៉ែត្រ។ តំបន់ច្រាំងសមុទ្រភាគខាងត្បូងដែលជាប់នឹងឈូងសមុទ្រថៃគឺជាចម្រៀកដែនដីខ្ពស់ចង្អៀតមួយ ដែលបានគ្របដណ្ដប់ដោយព្រៃឈើដ៏ច្រើននិងមានមនុស្សរស់នៅរាយប៉ាយ ដែលនៅឃ្លាតឆ្ងាយពីវាលទំនាបកណ្ដាលតាមដែនដីខ្ពស់ៗនៅខាងលិចឆៀងខាងត្បូង។ ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ លក្ខណៈពិសេសភូមិសាស្ត្រប្លែកបំផុតគឺជំនន់នៃបឹងទន្លេសាប ដែលវាស់ទៅប្រហែល ២៥៩០ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) កំឡុងរដូវប្រាំង និងរីកឡើងប្រហែល ២៤៦០៥ សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ កំឡុងរដូវវស្សា។ នេះបាននាំឱ្យមានមនុស្សរស់នៅដ៏ច្រើននៅវាលទំនាប ដែលត្រូវទុកសម្រាប់ការដាំដុះស្រូវឡើងទឹក ជាដែនដីបេះដូងនៃកម្ពុជា។ ភាគច្រើននៃតំបន់នេះត្រូវបានគេកំណត់ជាតំបន់អភិរក្សជីវមណ្ឌល។


Online Reservation

ប្រតិទិន

Angel Hotel ផ្លូវលេខ. 6, សង្កាត់ ទឹកល្អក់៣, ខ័ណ្ឌទួលគោក, ភ្នំពេញ កម្ពុជា
ទូរស័ព្ទ: +855 069 666 707 / +855 097 505 2828FAX :E-mail: voeun.ratha@gamil.com

រក្សាសិទ្ធិ © ២០១៤ ដោយ​ វឿនរដ្ឋា​
កែសម្រួលដោយ សួ​ លីឡាយ នៅខែ ធ្នូ​ ឆ្នាំ២០២០